ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯយុវជនម្នាក់ទៀតរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកចំពីក្រោយយ៉ាងពេញទំហឹង ហើយរថយន្តបន្តល្បឿនបើកគេខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្តោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩:២០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ កំពង់ចាម 1AG-1025 ជិះឌុបគ្នាតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើដោយមានប្រជាពលរដ្ឋបានអះអាងថាជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់និងកន្លែងភ្លាមៗ ចំណែកឯយុវជនម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាត់នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែងភ្លាមៗផងដែរ រីឯរថយន្តបន្តរបានបន្តល្បឿនបើគេចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខជាបុរសន្នចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ