សេចក្តីប្រកាសព័ត៌មាន ស្តីពី «ជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន»

ភ្នំពេញ​៖​ លោកបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានជួបប្រជុំ ពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦​ នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជំនួបពិភាក្សាការងារនេះ មានការចូលរួមពីសំណាក់ លោក​ លោកស្រី​ ប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា សមាជិកខុទ្ទកាល័យ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។ បន្ទាប់ពីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន លោកបណ្ឌិត ប្រធានគណៈកម្មការទី៥ បានគូសបញ្ជាក់ថា ជំនួបពិភាក្សាការងារនេះ មានគោលបំណងស្វែងយល់អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលនានា ដែលក្រសួងព័ត៌មានសម្រេច បានក្នុងឆ្នាំ២០២៥ និងទិសដៅនៃការអនុវត្តការងារឆ្នាំ២០២៦ ព្រមទាំងការអនុវត្តមុខងារសំខាន់បីនៃ ព្រឹទ្ធសភា ...