អភិបាល ខេត្តបន្ទាយមានជ័យឲ្យពលរដ្ឋប្រុងប្រយ័ត្ន អនុវត្តវិធានការសុខាភិបាល ពីការឆ្លងជំងឺផ្តាសាយបក្សី ក្រោយរកឃេីញពលរដ្ឋម្នាក់ ឆ្លងជំងឺនេះនៅស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវប៉ះពាល់ ឬទទួលទាន មាន់ទាឈឺ ឬងាប់ជាខាច់ខាតនេះបើតាមការលើកឡើងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្ត ក្រោយមានករណីរកឃេីញជំងឺផ្តាសាយបក្សីប្រភេទហាស់៥ អុិន១ (H5N1) ចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤៥ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ។  លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបានណែនាំដល់មន្ទីរសុខាភិបាលខេត្ត បែបនេះ នៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៥និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំ (ធំ) សាលាខេត្ត។  ដេីម្បីការពារពីការចម្លងជំងឺផ្តាសាយបក្សី លោក អ៊ុំ រាត្រី ណែនាំពីវិធានការពាររបស់ក្រសួងសុខាភិបាល ៖ ១-កុំប៉ះពាល់ ឬទទួលទាន មាន់ទាឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិទច្រមុះ មុនពេល ចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម, ២-ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេស ...