តុលាការចេញដីកាឃុំខ្លួនមនុស្ស៦៥នាក់(ជនជាតិ៨នាក់)ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងបទល្មើស Scam Online ដែលមានអង្គការចាត់តាំងនៅពីក្រោយ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនមនុស្ស៦៥នាក់ ក្នុងនោះមានជនជាតិបរទេស៨នាក់និងជនជាតិខ្មែរ៥៧នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធនឹងបទល្មើស Scam Online ដែលកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះបង្ក្រាបបាននៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី 20 ខែមីនា ឆ្នាំ2026 ។ ការឃុំខ្លួនមនុស្សទាំង៦៥នាក់ដាក់ពន្ធនាគារនេះ ក្រោមបទចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានអង្គការចាត់តាំង) ដាក់ឃុំបណ្តោះអាសន្ននៅមណ្ឌលកែប្រែម១ និងម២។ សូមរំលឹកថា ក្រោមការដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបញ្ជាដឹកនាំកិច្ចប្រតិបត្តិការដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ដោយឃាត់មនុស្ស៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់។ ប្រតិបត្តិការនេះ មានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមមាន៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, ការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា, ការិយាល័យគ្រប់គ្រងជនបរទេស, ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេង ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ, ឧត្តមសេនីយ៍ត្រី ស ថេន ...