ខ្សែប្រយុទ្ធ Erling Haaland ក្លាយជាអ្នកវិនិយោគក្នុងគម្រោង ការប្រកួតអុកអន្តរជាតិថ្មីមួយ

ខ្សែប្រយុទ្ធErling Haalandរបស់ក្រុម Manchester City  ត្រូវបានប្រកាសថា ជាអ្នកវិនិយោគក្នុងគម្រោង ការប្រកួតអុកអន្តរជាតិថ្មីមួយ។ កីឡាករវ័យ 25 ឆ្នាំ រូបនេះកំពុងគាំទ្រអង្គការ Norway Chess ដែលមានគម្រោងបង្កើតការប្រកួតថ្មីឈ្មោះ Total Chess World Championship Tour នៅឆ្នាំក្រោយ។ ការប្រកួតនេះនឹងមាន 4 ព្រឹត្តិការណ៍ក្នុងមួយឆ្នាំ ដែលរៀបចំនៅទីក្រុងផ្សេងៗជុំវិញពិភពលោក និងកំណត់ជើងឯកពិភពលោកតាម 3 ប្រភេទ៖Classic (ល្បឿនធម្មតា), Rapid (ល្បឿនលឿន), Blitz (ល្បឿនខ្លាំង)។ គម្រោងនេះត្រូវបានគាំទ្រដោយសហព័ន្ធអុកអន្តរជាតិ FIDE ហើយគ្រោងរៀបចំការប្រកួតសាកល្បងមួយនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ រាល់រដូវកាលនឹងមានប្រាក់រង្វាន់យ៉ាងហោចណាស់ 2.7 លានដុល្លារ (ប្រហែល 2 លានផោន) ដែល FIDE បានពិពណ៌នាថា ជា “ការអភិវឌ្ឍដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រអុកសម័យទំនើប”។ Haaland បាននិយាយថា៖ “អុកគឺជាល្បែងដ៏អស្ចារ្យមួយ។ វាស្រដៀងនឹងបាល់ទាត់ ព្រោះវាជួយបង្កើនការគិត និងបង្កើនសមត្ថភាពផ្លូវចិត្ត។ អ្នកត្រូវគិតឲ្យលឿន ជឿលើអារម្មណ៍ខ្លួនឯង និងគិតមុនជាច្រើនជំហាន។ ...