រថយន្តLEXUS RX400H ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ​បេីកបុកបង្កាន់ដៃស្ពានអាកាសចោមចៅរងការខូចខាត

ភ្នំពេញ៖​ បុរស​ម្នាក់​បេីក​រថយន្ត​មួយគ្រឿង​ម៉ាក​ LEXUS RX400H ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ​លឿនមិនប្រយ័ត្នបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅបណ្តាលឱ្យរងការខូចខាតរថយន្តទៅមុខលែងរួច។  ហេតុការណ៍​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​៤និង៤០នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០២៦ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុងសង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីក រថយន្តម៉ាក LEXUS RX400H ពាក់​ផ្លាក​លេខ​ ខេមរភូមិន្ទ​ 01 2-7031​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីលិចទៅកេីត​ដោយល្បឿន​លឿន លុះបើកមកដល់ចំណុចកេីតហេតុក៏បាន​រេចង្កូត​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​អាកាស​ចោមចៅ​ បណ្តាល​ឱ្យរថយន្ត​និង​បង្កាន់​ដៃ​ស្ពាន​រង​ការ​ខួច​ខាត​យ៉ាង​ដំណំ។  ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ទីតាំងខាងលេីនិងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សុខាសែនជ័យ