ខេត្តបាត់ដំបង៖ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់ព្រោះតែវិបត្តិក្នុងគ្រួសារបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៩និង១០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិសាមគ្គី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឃុត បន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរមន្ត្រីនគរបាលរដ្ឋបាលឃុំអូរំដួល រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានយកខ្សែនីឡុងចងកនិងដើមស្វាយខាងក្រោយផ្ទះបណ្ដាលឱ្យស្លាប់ព្រោះតែមានវិបត្តិក្នុងគ្រួសារ ។ បច្ចុប្បន្ន សពជនរងគ្រោះក្រោយធ្វើកោសល្យវិច័យរួចរាល់ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីយករៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សូរិយា