ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាជនជាតិចិនត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះដេីម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយទ្វារផ្ទះលួចយកម៉ូតូកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០១និង៣៨នាទី(ម៉ោងនៅក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចផ្ទះលេខ៥២ ផ្លូវលេខ១១ បុរីប៉េងហួត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហង្ស ធីតា ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៥២ ផ្លូវលេខ១១ បុរីប៉េងហួត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ LIU JIAN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៦១ ផ្លូវM១១ បុរីប៉េងហួត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់៖ ១-ម៉ូតូម៉ាកហុងដាZOOMER-X ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IL-1521ចំនួន០១គ្រឿង។ វត្ថុតាងចាប់យក : ១-ទូរស័ព្ទដៃម៉ាកវីវ៉ូ ...