ក្រុមកាប់ប្លន់៤នាក់ ត្រូវសមត្ថកិច្ចស្រុកស្អាងស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនឡើងតុលាការ

ខេត្តកណ្តាល៖ ជនសង្ស័យចំនួន៤នាក់ករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ)ពីអ្នកធ្វើដំណើរ ធ្វើអោយខូចខាតដោយចេតនា និងប្រើប្រាស់ខុសច្បាបសារធាតុញៀន ត្រូវសមត្ថកិច្ចស្រុកស្អាង បើកប្រតិបត្តិការស្រាវជ្រាវរហូតឃាត់ខ្លួនជាបន្តបន្ទាប់ ដែលករណីកើតហេតុចាប់តាំងពីថ្ងៃទី០៦ ខែមករា មកដល់ថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ២១ ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។  លោកវរសេនីយ៏ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងប្រាប់ឱ្យដឹងថា ជនរងគ្រោះមានចំនួន៣នាក់÷   ១-ឈ្មោះ ឡេង សេងហ៊ាង ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (មានស្នាមរបួសក្បាលដេរចំនួន០៥ថ្នេរដោយក្រុមជនសង្ស័យធ្វេីសកម្មភាពកាប់),  ២-ឈ្មោះ រដ្ឋា សុផាត ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនិង៣-ឈ្មោះ អ៊ែល សៀងហុី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ជនរង គ្រោះទាំងបីនាក់មានទីលំនៅជាមួយគ្នាក្នុងសង្កាត់ រការខ្ពស់ ...