ឧត្តម សេនីយ៍ត្រី គូ សាមម៉ឺឌី ត្រូវបានប្រគល់ភារកិច្ចជានាយកស្តីទី ទីចាត់ការបុគ្គលិក អគ្គបញ្ជាការ

ភ្នំពេញ ៖មឧត្តម សេនីយ៍ត្រី គូ សាមម៉ឺឌី ត្រូវបានប្រគល់ភារកិច្ចជានាយកស្តីទី ទីចាត់ការបុគ្គលិក អគ្គបញ្ជាការ ក្រោយលោកឧត្តមសេនីយ៍ឯក ជីម សុខ ត្រូវបានតែងតាំងជា នាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ។ ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី ជានាយការិយាល័យសិក្សាគម្រោង និងផែនការទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន។ តាមការគ្រោងទុក ឧត្តមសេនីយ៍ឯក ជីម សុខ នឹងត្រូវប្រកាសចូលកាន់តំណែងជាផ្លូវការនៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ៕ ដោយ ៖ សិលា