ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រី ៣នាក់ ក្នុង ចំណោមបក្ខពួក ៥នាក់ ដែលតែងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង ០៩និង ៤០នាទីព្រឹក ថ្ងៃទី២០ មីនា ២០២៦ ស្ថិតក្នុងភូមិព្រៃទំពូង និងភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង ៣នាក់ ទី១មានឈ្មោះ ថុន ផានិត ហៅចិន ភេទ ប្រុស អាយុ ២៨ឆ្នាំទី២ឈ្មោះ ម៉ង់ ម៉ៅ ភេទស្រី អាយុ៣៤ឆ្នាំនិងទី៣ឈ្មោះ ព្រឿង ចន្ថា ហៅថា ភេទប្រុស អាយុ២៨ឆ្នាំ ទាំង ៣នាក់ នេះមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានដូចគ្នា។ ចំណែកឯបក្ខពួក ២នាក់ទៀតដែលបានរត់គេចខ្លួនឈ្មោះឈួន ពយ ភេទ ប្រុស អាយុ៣៥ឆ្នាំ) និងឈ្មោះ ហុង សានទិ ភេទប្រុស, អាយុ ...