ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក។ ក្នុងជំនួបពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងស្នើឱ្យប្រតិបត្តិករទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និង ក.ប.ទ. ក្នុងការលុបបំបាត់អំពើខុសច្បាប់នេះឱ្យអស់ពីកម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវកំណែទម្រង់សំខាន់ៗផ្ទៃក្នុង ក.ប.ទ. ការពង្រឹងការងារនិយ័តកម្ម ការរៀបចំឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយក្នុងវិស័យ ការធ្វើបរិវត្តកម្មឌីជីថលទាំង ក្នុងវិស័យសាធារណៈ និងវិស័យឯកជន និងការផ្តល់សេវាសាធារណៈជូនដល់ប្រតិបត្តិករប្រកបដោយប្រសិទ្ធភាព តម្លាភាព ភាពស្អាតស្អំ និងលឿនឆាប់រហ័ស។ ជាមួយគ្នានេះ លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបានស្នើឱ្យប្រតិបត្តិករទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និង ក.ប.ទ. ក្នុងការលុបបំបាត់អំពើខុសច្បាប់នេះឱ្យអស់ពីកម្ពុជា តាមរយៈ ការតាមដានទីតាំងប្រើប្រាស់ចំណុះសមត្ថភាពអ៊ីនធឺណិតខ្ពស់ ដែលមានការសង្ស័យថាប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការកាត់ផ្តាច់ទាំងស្រុងនូវការផ្គត់ផ្គង់សេវាដល់ទីតាំងប្រព្រឹត្តបទល្មើស តាមការតម្រូវដោយ ក.ប.ទ. និងអាជ្ញាធរមានសមត្ថកិច្ច។ ការបន្តពង្រឹងការអនុវត្តវិធានការគ្រប់គ្រងការប្រើប្រាស់ស៊ីម ការលុបចោលនូវស៊ីមដែលគ្មានអត្តសញ្ញាណច្បាស់លាស់ និងការប្រើប្រាស់ស៊ីមរ៉ូមីងពីបរទេស។ការពង្រឹងវិធានការសន្តិសុខសាយប័រដើម្បីការពារប្រព័ន្ធឌីជីថល និងការចូលរួមអនុវត្តវិធានការរដ្ឋបាល ...