ខេត្តកណ្តាល៖ យុវជនទំនើង២នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលចុះទប់ស្កាត់ និងនាំខ្លួនយកមកអប់រំ កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹក ថ្ងៃទី២០ មីនា ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនទាំង ២នាក់ នេះមានទីលំនៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺដោយយុវជនទី១ឈ្មោះបូ រ៉ាដា ភេទ ប្រុស, អាយុ ១៧ឆ្នាំនិងទី២ឈ្មោះ បូ រ៉ាឌី ភេទប្រុស អាយុ១៦ ឆ្នាំ។ អ្នកទាំងពីរមានមុខរបរជាកម្មករ និងមិនមានផ្ទុកសារធាតុញៀនក្នុងទឹកនោមនោះទេ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ (C125) ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1MF 6411។ ប្រភពដដែលបានបន្តថា មុនពេលឈានដល់ការនាំខ្លួន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដំណាក់អំពិល បានសហការជាមួយកម្លាំងប្រជាការពារភូមិ ចេញល្បាតក្នុងភូមិសាស្រ្ដរបស់ខ្លួន។ លុះពេលកំពុងល្បាត ស្រាប់តែប្រទះឃើញយុវជនទាំង ២នាក់ កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅចំណុចកើតហេតុខាងលើ ...