ក្រសួងការងារ ឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្តបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និង និយោជក ឱ្យបានជ្រាបថា អនុវត្តតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី ដល់ម៉ោង ១៨:៣០នាទី នៅទីស្តីការក្រសួង ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាបានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើរជាលក្ខណៈបណ្តោះ អាសន្នរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១- បានធ្វើបទបង្ហាញស្តីពី “ស្ថានភាពនាំចេញ និងលទ្ធផលរបាយការណ៍អង្កេតរបស់ក្រសួងក បណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការកើនឡើងនៃថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ដែលបណ្តាលមក ពីវិបត្តិប្រេងឥន្ធនៈជាសកល” សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការពិភាក្សា។ ២- តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានា ...