អាជ្ញាធររាជធានីភ្នំពេញ ត្រូវការប្រជាពលរដ្ឋផ្ដល់ព័ត៏មាន រឿងសម្អាតបទលើ្មសឆបោកតាមប្រព័ន្ធអនឡាញ និងគ្រឿងញៀន នៅមូលដ្ឋាន ភូមិ.សង្កាត់

ភ្នំពេញ ៖ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS),ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ឱ្យទទួលបានជោគជ័យ និងអស់ពីមូលដ្ឋានលុះត្រាតែមានការចួលរួមសហការពីប្រជាពលរដ្ឋ ដោយផ្តល់ព័ត៌មាន មកអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់យើង ។ នេះជាការលើកឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធា នីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីការដកស្រង់បទពិសោធន៌និងវឌ្ឍនភាពការងារបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅរសៀលថ្ងៃទី២០ ខែមីនា ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំខាងលើនេះ គឺដើម្បីដកស្រង់បទពិសោធន៍ រកចំណុចខ្លាំង ចំណុចខ្សោយ ដែលយើងបានអនុវត្តកន្លងមក ពិសេសការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នេះតែម្តង ដើម្បីបន្តអនុវត្តការងារនេះបានជោគជ័យ ធានាថា គ្នានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅក្នុងមូលដ្ឋានទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ,គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ,កងកម្លាំងសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចេញប្រតិបត្តិការណ៍ព្រមៗគ្នា ក្នុងការបង្ក្រាបនិងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះ រហូតឈានទៅទទួលបានជោគជ័យនាពេលកន្លងមកនេះ។ ភាពជោគជ័យរបស់យើងក៏បានមកពីការរួមសហការពីប្រជាពលរដ្ឋ ដោយពួកគាត់បានផ្តល់ព័ត៌មានឱ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើង។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ពួកគេអាចបន្តលួចលាក់ ជ្រកនៅតាមទីតាំងមួយចំនួន ...