ប្តីស្លាប់,ស្ត្រីជាប្រពន្ធ រងរបួសធ្ងន់ ខណៈរថយន្តបុកនៅលើផ្លូវជាតិលេខ៣១ ក្នុងឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស

ខេត្តកំពត៖ បុរសម្នាក់ជាប្តីបានស្លាប់នៅនឹងកន្លែង។ ចំណែកស្ត្រីជាប្រពន្ធ រងរបួសយ៉ាងធ្ងន់ ដោយសាររថយន្តធុនធំបុកពេញទំហឹង ពេលកំពុងជិះម៉ូតូឌុបគ្នាលើដងផ្លូវជាតិលេខ៣១ កាលពីវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ស្ថិតក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ប្រភពបានឱ្យដឹងថា ដំបូងឡើយគេឃើញពីរនាក់ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នាចេញផ្ទះ១នៅម្តុំជិតវត្តចំការបី ដើម្បីរកគ្រូជួយគន់គូរពីជោគជិតារាសី ។ គ្រូទាយប្រាប់ថា អ្នកមានគ្រោះថ្នាក់ធំណាស់សូមទៅនិមន្តព្រះសង្ឃចម្លង គ្រោះចេញទៅ ។ ជាអកុសលមិនទាន់បានទៅដល់ផ្ទះវិញផង ទាំង២នាក់ប្តីប្រពន្ធបានជួបគ្រោះថ្នាក់ធំពិត ប្រាកដមែន ដោយរថយន្តដឹកស៊ីម៉ងត៍បុកកិនស្លាប់ប្តីភ្លាមៗនៅកន្លែងកើតហេតុ ។ សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលបាត់បង់ជីវិត ឈ្មោះ កែប ធឹម អាយុ ៦៨ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ដួង ញន អាយុ ៦៥ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់ ប្ដី-ប្រពន្ធនេះ រស់នៅភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេតកំពត។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច រវាងម៉ូតូ ...