លោក ទូច គង្គា តំណាងដ៏ខ្ពង់ខ្ពស់ អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចូលរួមបុណ្យ ១០០ថ្ងៃ របស់វីរៈនគរបាលវរសេនីយ៍ឯក ឈន ឡង់ឌី យុទ្ធជនដែលបានពលីជីវិតនៅសមរភូមិមុខទិសមុំបី ខេត្តព្រះវិហារ

ខេត្តស្ទឹងត្រែង : នៅថ្ងៃសុក្រ ២កើត ខែចេត្រ  សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ លោក ទូច គង្គា តំណាងដ៏ខ្ពង់ខ្ពស់ លោក សរ សុពុត្រា  អភិបាលខេត្ត និងជាអនុប្រធានប្រចាំការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត  ដោយមានការចូលរួមអមដំណើរដោយ លោក ផាន់ យុត អភិបាលស្រុក និងជាអនុប្រធានប្រចាំការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក លោកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំអូរស្វាយ បានចូលរួមបុណ្យ ១០០ថ្ងៃ របស់វីរៈនគរបាលវរសេនីយ៍ឯក ឈន ឡង់ឌី យុទ្ធជនដែលបានពលីជីវិតនៅសមរភូមិមុខទិសមុំបី ខេត្តព្រះវិហារ កាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះបានចូលរួមជាបច្ច័យបុណ្យថវិកា  ១,៣៨០,០០០រៀល ៕ ដោយ ៖ សិលា