ភ្នំពេញ : តើពួកក្បត់ជាតិនេះបើមិនបានភូតកុហកវាងាប់ឬអី?បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ។ ជាការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅលើផេកផ្លូវការ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា , កន្លងមកពួកក្បត់ជាតិបង្កើតផេកហ្វេសប៊ុកក្លែងក្លាយមួយដែលមានរូបថតនិងឈ្មោះខ្ញុំនិងតែងបង្ហោះព័ត៌មានមិនពិត។ សម្តេចតេជោ ហ៊ុន សែន បន្តថា, ខ្ញុំសូមបងប្អូនអ្នកប្រើប្រាស់ហ្វេសប៊ុកប្រុងប្រយ័ត្នកុំចាញ់បោកពួកក្បត់ជាតិទាំងនេះ។ សម្តេចតេជោហ៊ុន សែន ថា, ខ្ញុំមានហ្វេសប៊ុកតែមួយដែលមានអ្នកតាមដានជាង១៥លាននាក់ដែលខ្ញុំសូមបង្ហោះភ្ជាប់ជាមួយ៕ ដោយ ៖ សិលា