រដ្ឋបាលខេត្តស្ទឹងត្រែងនឹងរៀបចំរថយន្តក្រុង ចំនួន ២០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងស្រុកកំណើតនៅខេត្ត ស្ទឹងត្រែង រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ “ដោយជិះមិនបង់ប្រាក់”

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជូនដំណឹងដល់សាធារណជនក្នុងខេត្តឱ្យបានជ្រាបថា៖ ដើម្បីជួយសម្រួលបន្ទុក ចំណាយរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋក្នុង ខេត្តស្ទឹងត្រែង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខ នេះ រដ្ឋបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តស្ទឹងត្រែងនឹងរៀបចំរថយន្តក្រុង ចំនួន ២០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងស្រុកកំណើតនៅខេត្ត ស្ទឹងត្រែង រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ “ដោយជិះមិនបង់ប្រាក់” តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖ ពេលវេលាចេញដំណើរ-ភ្នំពេញ-ស្ទឹងត្រែង-ភ្នំពេញ៖ ចេញដំណើរម៉ោង ៥:៣០ព្រឹក (ពេលវេលាអាច ប្រែប្រួលខ្លះ អាស្រ័យតាមការជាក់ស្តែង) សម្រាប់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ រថយន្តទាំង ២០គ្រឿងនឹងរង់ចាំដឹកអ្នកដំណើរពីខេត្ត ស្ទឹងត្រែង ត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញដោយគិតចាប់ពីម៉ោង ៥:៣០ព្រឹក។ ទីតាំងចំណត -នៅរាជធានីភ្នំពេញ៖ ស្ថិតនៅស្ថានីយ៍រថយន្តក្រុង (រង្វង់មូលគួចកាណុង) -នៅខេត្តស្ទឹងត្រែង៖ ស្ថិតនៅមាត់ទន្លេ (រង្វង់មូលព្រះពិរុណ)។ ...