ម៉ូតូ២គ្រឿងបុកគ្នាត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៦នាក់

ភ្នំពេញ៖​ មនុស្សប្រុសស្រីចំនួន៦នាក់បានរងរបួសធ្ងន់ស្រាលបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាពេញទំហឹងត្រង់ផ្លួវបំបែកជាបួន។  ហេតុការណ៍​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​២:៥០នាទី​ទៀប​ភ្លឺ​ត្រូវ​និង​ថ្ងៃ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៤៣២​ កែង​និងផ្លូវលេខ១០៥​ ​ក្នុងសង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារី​៣នាក់ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ SUZUKI NEX ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1LP-5031 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៤៣២​ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូ​ម៉ាក​ HONDA SCOOPY ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1LM-4129 ធ្វេីដំណេីរតាមបណ្តោយផ្លូវ១០៥​ ក្នុងទិសដៅពីជេីងទៅត្បូងមិនប្រយ័ត្នដូចគ្នាក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៦នាក់។  ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌចំការមន បានចុះមកដល់ទីតាំងខាងលេី ដេីម្បីចុះមកធ្វេីការវាស់វែងយកម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សុខាសែនជ័យ