Mazda CX-5បុករថយន្ត Ford Rangerពីក្រោយបណ្តាលឱ្យរងការខូចខាត

ភ្នំពេញ៖​ បុរសម្នាក់​បេីក​រថយន្ដ​ Mazda CX-5 មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត Ford Rangerពីក្រោយបណ្តាលឱ្យរងការខូចខាតទាំងសងខាង​ ។  ហេតុ​ការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១២:១០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ សង្កាត់​វាលស្បូវ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្ដ​ Ford Ranger ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BP-9988 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១​ លុះមកដល់ចំណុចកេីហេតុស្រាប់តែមានបុរសម្នាក់បេីករថយន្ដ​ Mazda CX-5​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BD-8178 មកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកគូទរថយន្ត Ford Ranger​ បណ្តាលឱ្យរងការខូខាតទាំងសងខាងតែមិនមានរបួសដល់មនុស្សនោះទេ។  ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ទាំង​សង​ខាង​បាន​ចរចារដោះស្រាយ​គ្នា​បញ្ចប់​រឿង​នៅ​ហ្នឹង​កន្លែង​កេីតហេតុ៕ ដោយ៖សុខាសែនជ័យ