នគរបាលក្រុងកំពង់សោមបង្រ្កាបបទល្មើសជាក់ស្តែង ករណីលេងល្បែងសុីសងជល់មាន់ឃាត់ខ្លួនមនុស្សចំនួន ០៣នាក់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២១ខែមីនានេះមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពង់សោមបានឲ្យដឹងថាដោយមានការយកចិត្តទុកដាក់ ដឹកនាំចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមកាណែនាំពីឧត្ដម សេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ចបានបង្ក្រាបករណីលេងល្បែង ស៊ីសងជល់មាន់ដោយឃាត់ខ្លួនមនុស្សបីនាក់។ ប្រភពខាងលើបន្តថា នៅ​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ​វេលាម៉ោង១៣ និង១៥នាទី កម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងកំពង់សោម ល្បាតតាមភូមិសាស្ត្រស្មុគស្មាញ មកដល់ចំណុចព្រៃអ្នកតា ស្ថិតក្នុងភូមិ​គគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានប្រទះ​ឃើញ មនុស្ស១ក្រុមមានគ្នាប្រហែល​២០នាក់ កំពុងលេងល្បែងជល់មាន់ ភ្លាមនោះបានធ្វើការដេញចាប់ប្រផាប់ប្រភីង នឹងឃាត់ខ្លួន​មនុស្ស​ញៀនល្បែងចំនួន ០៣នាក់​រួមទាំងវត្ថុតាង៖ ១/ឈ្មោះ សៅ  វណ្ណរ៉ា ភេទប្រុស​ អាយុ ៤៤ឆ្នាំ​(មុខរបរកម្មកររោងចក្រ) ស្នាក់នៅ​ភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ​,២/ឈ្មោះ ម៉ៅ ឃ្លីន ភេទប្រុស អាយុ ៣៤ឆ្នាំ​(មុខរបរកម្មករ)​ស្នាក់នៅ​ក្នុងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ​ខេត្តព្រះសីហនុ ...