អង់គ្លេសបាននាំយកខ្សែការពារ Harry Maguire មកវិញសម្រាប់ការប្រកួតមិត្តភាពក្នុងខែនេះជាមួយអ៊ុយរូហ្គាយ និងជប៉ុន ដោយអ្នកចាត់ការ Thomas Tuchel កាលពីថ្ងៃសុក្របានប្រកាសឈ្មោះកីឡាករចំនួន 35 នាក់ ខណៈដែលក្រុមរបស់គាត់បន្តការត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។ Maguire ដែលបានចូលលេងចំនួន 64 ដងចុងក្រោយបានលេងឱ្យប្រទេសអង់គ្លេសក្នុងឆ្នាំ 2024 ហើយស្ថិតក្នុងចំណោមឈ្មោះដែលខកខានក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ 2024 ដែលអង់គ្លេសបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2។ អង់គ្លេសទទួលភ្ញៀវអ៊ុយរូហ្គាយនៅកីឡដ្ឋាន Wembley នៅថ្ងៃទី27 ខែមីនា បន្ទាប់មកត្រូវប៉ះជប៉ុននៅកន្លែងដដែល4ថ្ងៃបន្ទាប់។ លោកTuchel បាននិយាយថាគាត់បានប្រកាសឈ្មោះក្រុមដ៏ធំមួយនេះរហូតដល់35នាក់ ពីព្រោះគាត់នឹងបែងចែកកីឡាករជាក្រុមពីរដាច់ដោយឡែកពីគ្នាសម្រាប់ការប្រកួតទាំងពីរ។ ក្រុមជម្រើសជាតិអង់គ្លេសរួមមាន អ្នកចាំទី៖ Dean Henderson, Jordan Pickford, James Trafford, Aaron Ramsdale, Jason Steele ខ្សែការពារ៖ Dan Burn, Marc Guehi, Lewis Hall, Ezri Konsa, Tino Livramento, Harry Maguire, Nico O’Reilly, ...