ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុករមាសហែក បានបង្ក្រាបក្រុមក្មេងទំនើង ចំនួន ២០នាក់ ប្រុស បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធ ក្នុងករណីបង្ករការអុកឡុកទាំងថ្ងៃ ទាំងយប់ នៅក្នុងមូលមូលដ្ឋាន។ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនៅថ្ងៃទី២១ខែមីនាឆ្នាំ២០២៦នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចង្អុលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក បានឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន ២០នាក់ ប្រុស ដែលបង្ករការអុកឡុកទាំងថ្ងៃ ទាំងយប់ នៅក្នុងមូលដ្ឋានស្រុករមាសហែក។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង ២០នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖សុថាន