ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រួមដំណើរដោយលោក Amir Khan តំណាងអង្គការ UNDP ប្រចាំកម្ពុជា និងលោក Romain Santon នាយករងអង្គការ Vital Strategies ធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ទស្សនកិច្ចសិក្សានេះ មានគោលបំណងក្នុងការសិក្សាអំពីបទពិសោធន៍ល្អៗលើការងារគ្រប់គ្រងអត្តសញ្ញាណកម្ម និងការកសាងអត្តសញ្ញាណឌីជីថលជាតិ ដោយកម្មវិធី Singpass។ ប្រតិភូ បានឈ្វេងយល់ អំពី ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម តាមរយៈលេខកូដសម្គាល់អត្តសញ្ញាណ (NRIC) ដោយផ្តល់ជូនប្រជាជនសិង្ហបុរីចាប់តាំងពីកើត រហូតដល់មរណភាព និងការអនុវត្តគោលនយោបាយឌីជីថល “ប្រទេសឆ្លាតវៃ (Smart Nation)” ដោយផ្តោតលើការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសសិង្ហបុរី និងក្នុងតំបន់។ ជាមួយគ្នានោះ ...