លោក ទូច គង្គា អញ្ជើញបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅភារកិច្ចបន្ត

ខេត្តស្ទឹងត្រែង : នារសៀលថ្ងៃសៅរ៍ ៣កើត ខែចេត្រ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានយុវជនគណបក្សខេត្ត និងជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅភារកិច្ចបន្ត។ ក្នុងឱកាសនោះដែរ លោក ទូច គង្គា បានឧបត្ថម្ភថវិកាជូនគណៈកម្មាធិការគណបក្សស្រុកចំនួន 3,000,000រៀល អង្ករចំនួន 2តោន  សំឡីអនាម័យចំនួន 15កេសធំ ដ្រូនចំនួន 1គ្រឿងនម៉ាស៊ីនថតរូបចំនួន 1គ្រឿង = 3,000ដុល្លារ និងបានឧបត្ថម្ភថវិកាជូនដល់សមាជិក-សមាជិកាបក្សដែលបានចូលរួម មកពីគណបក្សឃុំ និងសាខាបក្សភូមិទាំងអស់ ចំនួន 63នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន 50,000រៀល សរុបថវិកា 3,150,000រៀល ព្រមទាំងបានជួយឧបត្ថម្ភដល់គណៈកម្មាធិការគណបក្សឃុំទាំង3 ក្នុង1ឃុំៗទទួលបានថវិកានចំនួន 1,00,000រៀល សរុបចំនួន 3,000,000រៀល។ សរុបជាថវិការួម ចំនួន 3,000 ដុល្លារ ...