សមត្ថកិច្ចបំបែកសំណុំរឿងករណីឃាតកម្ម, ប្លន់សម្លាប់នៅស្រុកបាណន់ កាលពី១០ថ្ងៃមុន

ខេត្តបាត់ដំបង៖ ករណីប្រទះឃើញសាកសព​ក្នុង​ទឹកស្រះ ក្បែរ​ជើងភ្នំ​១៥០ក្នុង​ទឹកដីឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ពេលនេះ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្ត ចាប់ ខ្លួនជន​ដៃដល់​បានម្នាក់ហើយ ខណៈដែល​ជន​ដៃដល់​ជា​ ក្លេីឬមិត្ត​ភក្តិ យ៉ាង​ជិត​ស្និទ្ធ ជាមួយនឹង​ជន​រង​គ្រោះ​ផងដែរ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌​មាន​បឋម​ពី​សមត្ថកិច្ច នៅ​រសៀល​ថ្ងៃ​ទី​២១ មី​នា ឆ្នាំ២០២៦នេះ  ខណៈ​កម្លាំង​ជំនាញ បាន​និង​កំពុង​មមារញឹក ចុះ​ប្រមូល​វត្ថុ​តាង​នានា ដែល​ជន​ដៃដល់​ បានប្លន់ពី​ជន​រង​គ្រោះ​ ។  សូមរំលឹកថា ក្រោយបាត់​ខ្លួន​៩​ថ្ងៃ​ក្លាយជា​សាកសព​នៅ​ ក្នុង​ទឹកស្រះ​  សង្ស័យ​ត្រូវ​គេ​ល្បូ​ង​យក​ទៅ​សម្លាប់​ប្លន់​ យក​ម៉ូតូ​០១ គ្រឿងនិង​ខ្សែក​.មាសទម្ងន់២​តំឡឹង ។ សមត្ថកិច្ចបាន​ផ្ដល់​ព័​ត៌​មាន​ថា ជនសង្ស័យដែល​មន្ត្រី​ជំនាញ​ឃាត់ខ្លួន​បាន​មាន ឈ្មោះ ភឿ​ក សា​រ៉ា​វុ​ធ ហៅ សម្បត្តិ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ខណ:ជន សង្ស័យ​និង​ជន​រង​គ្រោះ​រស់នៅ​ក្នុងភូមិ​-ឃុំ​ជាមួយ​គ្នា ហើយ​ក៏ជា​ពួកម៉ាក​ជិត​ស្និទ្ធ​នឹង​គ្នា​ទៀតផង ។ បើ​តាម​សមត្ថកិច្ច​ដដែល​ជន​ដៃដល់​នេះ ត្រូវ​បានកម្លាំង​ជំនាញ​ក្របួចយក​មក​សួរនាំ​តាំងពី​ ថ្ងៃ​ទី​២០ មី​នា ឆ្នាំ២០២៦  ខណៈពេល​កំពុង​អង្គុយ​មើល មន្ត្រី​ជំនាញ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​ ។ ...