បាត់ដំបង៖ ទីបំផុតកងកម្លាំងនគរបាលខេត្តបាត់ដំបងបានបំបែក សំណុំរឿង សម្លាប់ រួចប្លន់យកយកខ្សែក២តម្លឹង ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃពីជនរងគ្រោះរួចយកសាកសពទៅបោះចោលក្នុងទឹកស្រះ ក្បែរជើងភ្នំ១៥០ ក្នុងទឹកដី ឃុំតាគ្រាម ស្រុកបាណន់ ដែលជនដៃដល់ជាមិត្តយ៉ាងជិតស្និទជាមួយនឹងជនរងគ្រោះ។ ក្នុងពេលកងកម្លាំងសមត្ថកិច្ចកំពុងបើកប្រតិបត្តិការក្នុងករណីនេះ ជនសង្ស័យរូបនោះបានអង្គុយមើលជាមួយគេឯងដូចអត់ដឹងរឿងទៀតផង។ ឃាតករឈ្មោះ ភឿក សារ៉ាវុធ ហៅ សម្បត្តិ ដែលសម្លាប់ជនគ្រោះ ឆោម ឆៃយ៉ា បានប្លន់យកទ្រព្យសម្បត្តិ ខ្សែកមាស បានសារភាពហើយ គឺមនុស្សដែលជិតស្និតនឹងគ្នា ។នៅព្រឹកថ្ងៃទី ២១ មីនា ក្រោយពីមន្ត្រីជំនាញរកឃើញវត្ថុតាង ពាក់ព័ន្ធមួយចំនួ បានវែកមុខឃាតករ ហើយឈានដលើការឃាត់ខ្លួនជនស្ស័យម្នាក់ បន្ទាប់ពីបានខលល្បួងមិត្តភក្តិខ្លួនឯងយកទៅសម្លាប់ប្លន់យកទ្រព្យសម្បត្តិ។ ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះនៅថ្ងៃទី១០ មីនា ឆ្នាំ២០២៦ ហើយត្រូវបានរកឃើញសាកសពនៅក្នុងស្រះមួយកន្លែងនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦ ជនសង្ស័យដែលមន្ត្រីជំនាញឃាត់ខ្លួនបានម្នាក់ មានឈ្មោះ ភឿក សារ៉ាវុធ ហៅ សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។ ជនរងគ្រោះឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស […]