ភ្នំពេញ៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ មានអ្នកចូលរួម ៤,២៣៨នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាបានឱ្យដឹងថា ប៊ែលធី គ្រុប មានគណៈ គ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូបម្រើការ ៤,២៣៨នាក់ និងមាន ៣៧ទីតាំង (១ទីតាំង ជាស្នាក់ការកណ្តាល ប៊ែលធី គ្រុប ៣ទីតាំងជាសាកលវិទ្យាល័យ និង ៣៣ទីតាំងជាសាលា)។ ឯកឧត្តម បានជម្រាបជូនអំពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ រួមមាន ១-ប៊ែលធីសំណង់ ...