នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា ចុះស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យានៅតំបន់ភ្នំបាយ៉ង់ ស្រុកគិរីវង់ ខេត្តតាកែវ

ខេត្ត​តាកែវ​៖​ មន្ត្រីជំនាញនៃនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យាកំពុងចុះស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យា នៅតំបន់ប្រាសាទបាយ៉ង់ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដោយមានគោលបំណងសំខាន់ៗចំនួន៤គឺ៖ –  ស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងចុះបញ្ជីបុរាណដ្ឋាន ទៅតាមប្រភេទដូចជា ប្រាសាទ ទួលបុរាណ  ឡបុរាណ ផ្លូវបុរាណ កំពែងក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ។ល។   – កសាងផែនទី និងថតរូប3Dប្រាសាទ –  ធ្វើកំណាយស្រាវជ្រាវ នៅទីតាំងសំខាន់ៗដែលចាំបាច់ ដូចជា កំពែង និងទីតាំងសំខាន់ផ្សេងៗ  –  កំណត់អាយុកាលនៃបុរាណដ្ឋាន ដោយផ្អែកលើភស្តុតាងដែលបានរកឃើញ។ ការសិក្សាស្រាវជ្រាវនេះ ក៏មានកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវជាតិ ដូចជា វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានការចូលរួមសហការពីអាជ្ញាធរដែនដីនៅកម្រិតស្រុក ឃុំ និងភូមិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ផងដែរ។ គម្រោងស្រាវជ្រាវនេះ បានទទួលការឧបត្ថម្ភថវិកាទាំងស្រុងពី ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគិរីវង់៕ ដោយ​៖ តារា​