យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកខឿនបោកក្បាលនិងបង្គោលដែកបណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូចេញពីផ្ទះមកដល់ផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនបណ្ដាលឱ្យដួលបោកក្បាលនិងបង្គោលដែកយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង១២:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1GJ-5553 ជីះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អាទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុផ្លូវកោងខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុកឃឿនសួនផ្លូវបណ្ដាលឲ្យដួលបោកក្បាលជនរងគ្រោះទៅនិងបង្គោលដែកធ្វើឲ្យយុវជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ក្រោយមកក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងពិនិត្យទៅលើសព។ បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាចុះមកដល់រួចទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ចំណែកឯម៉ូតូជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិនៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ