ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងនៅថ្ងៃទី ២២ ខែមីនានេះថា កម្មករបេះផ្លែស្វាយមានស្រីមានប្រុសចំនួន១៨នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច ខណៈដែលជិះគោយន្តកន្ត្រៃមកពីបេះផ្លែស្វាយវិញក្នុងគោលបំណងទៅផ្ទះស្រាប់តែរេចង្កូតក្រឡាប់គោយន្តដោយខ្លួនឯងតែម្ដង។ ហេតុការណ៍គោយន្តដឹកកម្មករបេះស្វាយក្រឡាប់បណ្ដាលរងរបួសធ្ងន់ស្រាលជិត២០នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវកៅស៊ូ លេខ៤៦ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានគោយន្តកន្ត្រៃមួយគ្រឿង ម៉ាក RT125 ពណ៌ក្រហម បើកបរដោយឈ្មោះ បូ បុល ភេទប្រុស អាយុ៣៥ឆ្នាំ មានអ្នករួមដំណើរចំនួន១៧នាក់៖ ទី១-ឈ្មោះ មាស វណ្ណី ភេទស្រី អាយុ ១៤ឆ្នាំ ទី២-ឈ្មោះ សឿន ពេទ្រ ភេទស្រី អាយុ២៥ឆ្នាំ ទី៣-ឈ្មោះហៅក្រៅ យាយម៉ាប់ ភេទស្រី៤៧ឆ្នាំ ទី៤-ឈ្មោះហៅក្រៅ អ៊ំ ហ៊ុល ភេទស្រី៤៥ឆ្នាំ ទី៥-ឈ្មោះឆៃលី ភេទស្រីអាយុ១៤ឆ្នាំ ទី៦-ឈ្មោះ អីញ ភេទស្រី អាយុ១៨ឆ្នាំ ទី៧-ឈ្មោះ យឹម ទូច ភេទស្រី អាយុ៤០ឆ្នាំ ...