អ្នកមានជាងគេលើលោកElon Muskចង់បង់ប្រាក់ខែជំនួសឱ្យបុគ្គលិកសន្តិសុខអាកាសយានដ្ឋានអាមេរិក

អ្នកជំនួញមានទ្រព្យសម្បត្តិច្រើនគេបំផុតបំផុតក្នុងពិភពលោក Elon Musk បាននិយាយថា គាត់ត្រៀមខ្លួន បង់ប្រាក់ខែជំនួសឱ្យបុគ្គលិកសន្តិសុខអាកាសយានដ្ឋានអាមេរិក (TSA) ក្នុងអំឡុងពេលមានវិបត្តិថវិកាដែលកំពុងបន្ត។ លោកបានលើកឡើងកាលពីថ្ងៃសៅរ៍ថា គាត់នឹងជួយបង់ប្រាក់ឲ្យបុគ្គលិកនៃ Transportation Security Administration ដែលកំពុងប្រឈមមុខនឹង ការបញ្ឈប់ទទួលប្រាក់ខែជាលើកទី 2 ក្នុងរយៈពេល 6 ខែ ដោយសារការខ្វះថវិការដ្ឋាភិបាល។ វិបត្តិថវិកានេះពាក់ព័ន្ធនឹងក្រសួងមេគឺ Department of Homeland Security ដែលបានបន្តអស់រយៈពេល 5 សប្តាហ៍។  បុគ្គលិក TSA ជាច្រើនកំពុងជិតខាតប្រាក់ខែជាលើកទី 2 ប៉ុន្តែត្រូវបានបង្ខំឱ្យបន្តធ្វើការដដែល ខណៈពេលដែលពេលរង់ចាំនៅព្រលានយន្តហោះខ្លះៗបានពន្យារពេលដល់ជាច្រើនម៉ោង។ ក្នុងការបង្ហោះលើបណ្ដាញសង្គម X លោក Musk បាននិយាយថា៖ “ខ្ញុំចង់ផ្តល់ជំនួយបង់ប្រាក់ខែសម្រាប់បុគ្គលិក TSA ក្នុងអំឡុងពេលវិបត្តិថវិកានេះ ដែលកំពុងប៉ះពាល់អវិជ្ជមានដល់ជីវិតប្រជាជនអាមេរិកជាច្រើននៅតាមព្រលានយន្តហោះទូទាំងប្រទេស។” ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមទេសចរណ៍បានព្រមានថា ការខកខានការងាររបស់បុគ្គលិក TSA ប្រហែល 50,000 នាក់ អាចនឹងកើនឡើងបន្ថែមទៀតនៅចុងសប្តាហ៍នេះ។ តាមទិន្នន័យរដ្ឋាភិបាល បុគ្គលិក TSA មានប្រាក់ខែជាមធ្យមប្រហែល ...