ក្រុមហ៊ុន​ប្រេង​ឥន្ធនៈសូគីមិច បាន​ប្រកា​ស​​ផ្អាកផ្គត់ផ្គង់​ហ្គាស ចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ ដោយ​សារ​តែមិនអាច​នាំចូល​បន្តទៀតបាន ព្រោះ​តែស​ង្គ្រាម​​នៅ​តំបន់​មជ្ឈិមបូព៌ា

ភ្នំពេញ ៖ ក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ (ក្រុមហ៊ុនសូគីម៉ិច) បានចេញសេចក្តីជូនដំណឹង ស្តីពីផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ជាបណ្តោះអាសន្ន។ សូមគោរពជូនលោកកលោកស្រីមេត្តាជ្រាបថា ដោយសារតែស្ថានភាពសង្គ្រាម និងការអូសបន្លាយពេលវេលានៅតំបន់មជ្ឈិមបូព៌ា ដែលបន្តរហូតដល់បច្ចុប្បន្ននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័ន LPG ទូទាំងពិភពលោក។ ក្នុងនោះ ប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់ដូចគ្នា។ ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុន សូគីម៉ិច មិនអាចនាំចូលឧស្ម័ន LPG ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ មកឡើយ ហើយមិនអាចបន្តផ្គត់ផ្គង់ឧស្ម័ន LPG ដល់អតិថិជនតាមតម្រូវការទីផ្សារបាន។ អាស្រ័យដូច្នេះ ក្រុមហ៊ុនសូគីម៉ិច សូមជម្រាបជូនថា នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៦ ជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីជូនដំណឹងថ្មីៗក្រុមហ៊ុនសូមអធ្យាស្រ័យ និងសូមការយោគយល់ពីអតិថិជនទាំងអស់។ យើងខ្ញុំនឹងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងធ្វើការជូនដំណឹងថ្មីៗឱ្យបានឆាប់រហ័សបំផុត ព្រមទាំងសហការយ៉ាងជិតស្និតជាមួយអតិថិជន ដើម្បីឆ្លងកាត់ឧបសគ្គនេះជាមួយគ្នា។សូមលោក លោកស្រី មេត្តាទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រពីក្រុមហ៊ុនសូគីម៉ិច៕ រក្សាសិទ្ធដោយ៖សុទ្ធលី