សមាជិកព្រឹទ្ធសភាថៃនឹងប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីលុប MOU ឆ្នាំ២០០0​ ជាមួយកម្ពុជា

គណៈកម្មាធិការពិសេសមួយរបស់ព្រឹទ្ធសភាថៃ នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដើម្បីសម្រេចថាគួរទុកអនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា លេខ៤៣(MOU៤៣) ដែលបានធ្វើជាមួយកម្ពុជានៅឆ្នាំ២០០0។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃបាងកកប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី២២មីនានេះ។ MOU លេខ៤៣នេះ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកំណត់ខណ្ឌសីមាតាមព្រំដែនគោករវាងកម្ពុជា និងថៃ។ មន្ត្រីកម្ពុជាកន្លងមកធ្លាប់បានបកស្រាយថា ថៃមិនអាចលុបចោលអនុស្សរណៈយោគយល់គ្នានេះបានដោយឯកតោភាគីបានឡើយ ដោយសារវាជាកិច្ចព្រមព្រៀងអន្តរជាតិរវាងកម្ពុជា និងថៃ។