នគរបាលជំនាញបង្រ្កាបបានហើយករណីវាយប្លន់យកម៉ូតូ១គ្រឿងរបស់ស្រ្តីរងគ្រោះម្នាក់នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ៤នាក់

ភ្នំពេញ៖ ករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អំពើហិង្សា(វាយប្លន់យកម៉ូតូ១គ្រឿងម៉ាក Honda Scoopy ពណ៌ចំរុះ ស៊េរីឆ្នាំ២០២៥ (គ្មានស្លាក លេខ) កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០១និង៥៧នាទី នៅចណុចដីវាល ផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អនុវត្តតាមបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ វេលាម៉ោង១៣និង៨នាទី ថ្ងៃ ទី២ ខែមីនា ឆ្នាំ ២០២៦នៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ស្ថិតក្នុងភូមិកាកាបសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ភិន ចាន់សេរី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យតរ្រូវសមត្ថកិច្ចឃាត់ខ្លួន១-ឈ្មោះ ភោគ សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ...