គណប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ គោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោចាន់ ពិសិដ្ឋ មេបញ្ជាការកងកុម្មង់ដូទ័ពពិសេសទទួលមរណភាព ខណៈឈរជើងការពារទឹកដីនៅតំបន់ជាំស្រង៉ាំ

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ មេបញ្ជាការកងកុម្មង់ដូឆ័ត្រយោងទី២នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ ខណៈកំពុងឈរជើងការពារទឹកដីពីខ្មាំងសត្រូវយោធាសៀមឈ្លានពាននៅតំបន់ជាំស្រង៉ាំ។         គណៈប្រតិភូដឹកនាំដោយ លោក ឆាយ វីរៈ និងលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០២៦ សពលោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិនៅវត្តតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនោះ លោកឆាយ វីរៈ និងលោកឯក ឃុនដឿន អភិបាលរងរាជធានីបាននាំយកថវិកាចំនួន១០លានរៀលនិងអង្ករ៥០០គីឡូក្រាមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ...