អស់លទ្ធភាពប្រដៅកូនញៀនថ្នាំស្រវឹងខួប,លោកឪពុកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់

ខេត្តបាត់ដំបង​៖ ដោយឆ្អែ​ត​ចិត្ត​ និង​អស់​លទ្ធភាព​ប្រដែរ​ប្រដៅ​អប់​រំលោក​កូនប្រុស​ដែល​«​ញៀន​ថ្នាំ និង ស្រា​» ចេះ​តែ​ដើរ​បង្ក​ហឹ​ង្សា​ជា​ញឹក​ញ៉ាប់​មិន​ថា ក្នុង​គ្រួសារ ឬ លើ​អ្នក​ភូមិ​ឡើយ ទើប​លោកឪពុក សម្រេច​លើក​ម្រាម ដៃ​ដប់ សុំ​អង្វរ​ដល់​សមត្ថកិច្ច​ឲ្យ​ជួយ​ចាប់​លោក​កូន​អកតញ្ញូ​ម្នាក់​នេះ​ដាក់​«​គុក​»​ទោះ​ដាក់​ប៉ុន្មាន​ឆ្នាំ​ក្ដី ជៀស វាង​កុំ​ឲ្យ​បាន​បង្ក​ហឹ​ង្សា បំផ្លាញ​ទ្រព្យ​ក្នុងផ្ទះ ឬ ដើរ​អុក​អ្នក​ភូមិ​តទៅ​ទៀត​។ បុរស​ម្នាក់ ដែល​អះអាង​ថា ត្រូវជា​ឪពុក​បង្កើត​របស់​កូនប្រុស​អតត​ញ្ញូ​នោះ បាន​លើកដៃ​សំពះ​នៅ​ចំពោះ​មុខមន្ត្រី​នគរបាល​មូលដ្ឋាន ដោយ​ទទូច​សុំ​ឲ្យ​សមត្ថកិច្ច​ឬ​ថ្នាក់ដឹកនាំ ជួយ​អន្តរា​គម​ន៏​ចាប់​កូនប្រុស​គាត់​យក​ទៅ​ដាក់​«​គុក​»​ឲ្យ​បាត់​ពី​ផ្ទះ​បែប​នេះ ក្រោយ​ពេល​កូនប្រុស​គាត់​រូប​នេះ កាន់​ដាវ​ក្នុង​ដៃ ហើយ​បង្ក​ការ​គំរាមកំហែង និង កាប់​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ភូមិ ហើយ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១១​និង​១៨​នាទី​យប់​ថ្ងៃ​ទី ២១ មិ​នា ត្រង់​ចំណុច​ភូមិ​ខ្នារ ឃុំ​ឈើទាល ស្រុក​បាណ​ន់ ក្រោយ​ទ​ទូល​បណ្ដឹង​ពី​ជន​រង​គ្រោះ​។ នាយ​ប៉ុ​ស្ដិ៍នគរបាល ឃុំ​ឈើទាល លោក ស៊ី​ម ពី​ទូ បាន​ឲ្យ​ដឹង​ថា ជន​ដែល​តែង​បង្កហិង្សា​រ និង ដើរ​អុកឡុក​អ្នក​ភូមិ​នោះ ឈ្មោះ លឿន លី​ផេង ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ស្រមរ ស្រុក​បាណ​ន់​។ លោកនាយ​ប៉ុ​ស្ដ៏ បាន​បញ្ជាក់​ថា ជន​នេះ​ត្រូវ​បាន​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់ខ្លួន​ភ្លាម​ៗ​ទាំង​កណ្ដាល​យប់ ...