ខេត្តកណ្តាល ៖ ជនសង្ស័យញៀនញ៉ាមធ្លាប់លួចម៉ូតូដល់ទៅ៣លើកបានស្រេចមិនដែលអី ខំជិះកង់មកលួចលើកទី៤ ត្រូវជាប់ខ្នោះដៃរបស់សមត្ថកិច្ច។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៩និង៤៣នាទី ថ្ងៃទី ២០ខែមីនាឆ្នាំ២០២៦ នៅចំណុចលើផ្លូវកៅស៊ូស្ថិតក្នុងភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្ត កណ្តាល និងត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង១៥និងម០០នាទីថ្ងៃទី២១ខែមីនាឆ្នាំ២០២៦ ។ លោកវរសេនីយ៏ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្របានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ នុត គឿន ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ បាត់បង់ម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ស គ្មានស្លាកលេខ។ ចំនែកជនសង្ស័យមានឈ្មោះ រស់ គីមហ័ង ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង (វិជ្ជមានសារធាតុញៀន) ។ វត្ថុតាងចាប់យក÷ម៉ូតូម៉ាក HONDA WAVE (ជារបស់ជនរងគ្រោះចាប់យកពីជនសង្ស័យ),កង់ប្រភេទតួប្រុស ដៃត្រង់ ម៉ាក Gabbroពណ៌ត្រួយចេក ចំនួន០១គ្រឿង ...