សម្ដេច ម៉ែន សំអន៖ កម្ពុជា និងវៀតណាម ជាប្រទេស ជិតខាងគ្នាល្អ មានទំនាក់ទំនងជិតស្និទ្ធយូរអង្វែង

ភ្នំពេញ៖  សម្ដេច ម៉ែន សំអន៖ បានបញ្ជាក់ថា៖ កម្ពុជា និងវៀតណាម ជាប្រទេស ជិតខាងគ្នាល្អ មានទំនាក់ទំនងជិតស្និទ្ធយូរអង្វែង ។ ទំនាក់ទំនងមិត្តភាពប្រពៃណីនេះ គឺជាទ្រព្យសម្បត្តិដ៏មាន តម្លៃ ដែលត្រូវបានបន្តរក្សា និងអភិវឌ្ឍន៏ ដោយមនុស្សជាច្រើនជំនាន់ទៀត ។       សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបញ្ជាក់បែបនេះ ខណៈសម្ដេចដឹកនាំ គណៈប្រតិភូកម្ពុជា ទស្សនកិច្ច ផ្លូវការនៅប្រទេសវៀតណាម ចូលជួប ឯកឧត្ដម  ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ នៅទីស្នាក់ការបក្សខេត្តនិញប៊ិញ។ នៅថ្ងៃអាទិត្យ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ។  ‎   សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្តនិញប៊ិញ ...