ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្ដ TOYOTA ALPHARD បុករបាំងថ្មពុះចែកផ្លូវបណ្ដាលវៀចចេញជួរចំនួនមួយផ្ទាំង ចំណែកឯរថយន្ដរងការខូចខាតយ៉ាងដំណំផ្នែកខាងឆ្វេង ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥:០០នាទីទៀបភ្លឺឈានចូល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញបុរសជនជាតិចិនម្នាក់ បេីករថយន្ត TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CD-5165 បេីកធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរបាំងថ្មវៀចចេញពីជួរចំនួនមួយផ្ទាំង ចំណែកឯរថយន្ដរងការខូចខាតយ៉ាងដំណំផ្នែកខាងឆ្វេង ទៅមុខលែងរួច។ ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សុខា សែនជ័យ