លោកគីម ជាប់ជាប្រធានាធិបតីកូរ៉េខាងជើងអាណត្តិទី៣ ជាមួយការរុះរើ​មន្ត្រីធំៗយ៉ាងភ្ញាក់ផ្អើល

មេដឹកនាំកូរ៉េ​ខាង​ជើង​ លោក គីម ជុងអ៊ុន ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យ​បន្តកាន់តំណែងជាប្រធាននៃគណៈកម្មការកិច្ចការរដ្ឋ សម្រាប់​អាណត្តិទី៣​។ ការតែងតាំងនេះបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី១ នៃសភាប្រជាជនកំពូលអាណត្តិទី១៥ ដែលជាស្ថាប័ននីតិប្បញ្ញត្តិខ្ពស់បំផុតរបស់ប្រទេស។ តាម​ការ​ផ្សាយ​​នា​ថ្ងៃទី​២៣​មីនា​២០២៦​របស់ Yonhap ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានលើកសរសើរថា ភាពដឹកនាំរបស់លោកគីម គឺជា «អំណាចជាតិដ៏ខ្លាំងក្លាបំផុត» សម្រាប់ការពារប្រទេសជាតិ។ អ្វីដែលគួរ​​ឲ្យ​កត់សម្គាល់នៅក្នុងកិច្ចប្រជុំដ៏ធំនេះ គឺការផ្លាស់ប្តូរមុខមាត់អ្នកកាន់អំណាចសំខាន់ៗ។ លោក Jo Yong-won ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភា ជំនួសលោក Choe Ryong-hae ខណៈដែលលោក Kim Tok-hun ទទួលបានតំណែងថ្មីជា «អនុនាយករដ្ឋមន្ត្រីទី១»។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលបំផុតនោះគឺ លោកស្រី Kim Yo-jong ដែលជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន ត្រូវបានដកចេញពីតំណែងនៅក្នុងគណៈកម្មការកិច្ចការរដ្ឋនេះ​ទៅ​វិញ។ ក្រៅពីការរុះរើក្បាលម៉ាស៊ីនដឹកនាំ សភាក៏បានជជែកដេញដោលអំពីកញ្ចប់ថវិកាជាតិឆ្នាំ២០២៦ ផែនការអភិវឌ្ឍន៍៥ឆ្នាំ និងការកែប្រែរដ្ឋធម្មនុញ្ញផងដែរ។ ចំណុចដែលអ្នកតាមដានស្ថានការណ៍អន្តរជាតិកំពុងបារម្ភបំផុតនោះគឺ «ទំនាក់ទំនងរវាងកូរ៉េទាំងពីរ»។ បន្ទាប់ពីលោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងត្បូងគឺជាសត្រូវ ឥឡូវនេះមានការសង្ស័យថា កូរ៉េខាងជើងអាចនឹងលុបចោលគោលការណ៍ «បង្រួបបង្រួមជាតិដោយសន្តិវិធី» […] The post លោកគីម ជាប់ជាប្រធានាធិបតីកូរ៉េខាងជើងអាណត្តិទី៣ ជាមួយការរុះរើ​មន្ត្រីធំៗយ៉ាងភ្ញាក់ផ្អើល appeared first on Kampuchea Thmey Daily .