ភ្នំពេញ៖ មានការភ្ញាក់ផ្អេីលមួយបានកើតឡើងនាវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់មានស្នាមរបួសលេីផ្ទៃមុខ ស្ថិតនៅចំណុចស្ពានថ្មផ្លូវក្រវាត់ក្រុងទី៣ ភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុដែលទទួលបានពីសាច់ញាតិសពបុរសខាងលេី គឺមុនពេលស្លាប់គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០២៥ពីកន្លែងធ្វេីការឆ្ពោះមកផ្ទះតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ប៉ុន្តែមិនដឹងថាគាត់ជួបបញ្ហាអ្វីទេបានស្លាប់នៅលេីស្ពានហេីយបាត់ម៉ូតូពីកន្លែងកេីតហេតុ ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកពិនិត្យជាក់ស្តែងដេីម្បីធ្វេីការស្រាវជ្រាវជុំវិញទីតាំងកេីតហេតុអោយបានដឹងច្បាស់ថា ករណីខាងលេីនេះជាករណីអ្វីអោយពិតប្រាកដ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វេីលិខិតប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ ស រស្មី