មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានចាប់ខ្លួន និងដកតំណែងមន្ត្រីដែលនៅតែបន្តលួចនាំទំនិញថៃ ចូលក្នុងប្រទេសកម្ពុជា ក្នុងពេលព្រំដែនបន្តបិទនៅឡើយ ព្រោះទង្វើនេះបានធ្វើឱ្យប្រទេសថៃ មើលងាយកម្ពុជា។ តាមរយៈអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២០ មីនា នេះថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានស្នើឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅតែបន្តលួចនាំទំនិញថៃ ចូលក្នុងប្រទេសកម្ពុជា ក្នុងពេលដែលព្រំដែនកំពុងបន្តបិទនៅឡើយ។ លោក ហ៊ុន សែន អះអាងថា ការធ្វើបែបនេះនឹងធ្វើឱ្យអ្នកជិតខាង ជាពិសេសប្រទេសថៃ មើលងាយកម្ពុជាថាខ្មែរអត់ទំនិញថៃ មិនបាន ហើយបើរូបលោកនៅធ្វើជានាយករដ្ឋមន្ត្រីដូចពេលមុន លោកមិនបាច់ស្នើរដ្ឋាភិបាលទេ គឺចេញបញ្ជាឱ្យចាប់ខ្លួន ឬដកតំណែងមន្ត្រីទាំងនោះតែម្តង។ មេដឹកនាំបក្សកាន់អំណាចរូបនេះ គំរាមទៅកាន់មន្ត្រីរដ្ឋាភិបាលគ្រប់ៗគ្នាថា សូមកុំគិតថា «ឆ្មាមិននៅ កណ្តុរឡើងរាជ្យឱ្យសោះ»។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអភិបាលខេត្តស្ទឹងត្រែង ទម្លាយពីការនាំចូលទំនិញថៃ នៅតែបន្តហូរចូលប្រទេសកម្ពុជា ដោយឆ្លងកាត់តាមប្រទេសឡាវ ក្នុងពេលដែលព្រំដែនកម្ពុជា-ថៃ កំពុងបន្តបិទនៅឡើយ។ អភិបាលខេត្តស្ទឹងត្រែង លោក សរ […] The post លោក ហ៊ុន សែន ព្រមានថាបើលោកនៅជានាយករដ្ឋមន្ត្រី លោកនឹងបញ្ជាឱ្យចាប់ខ្លួននិងដកតំណែងមន្ត្រីលួចនាំចូលទំនិញថៃ appeared first on The Cambodia Daily Khmer .