ក្រសួងពាណិជ្ជកម្ម កំណត់តម្លៃប្រេងឥន្ធនៈឡើងវិញតាមកាលកំណត់នៅថ្ងៃសុក្រ សប្ដាហ៍មុននេះ ដោយទម្លាក់តម្លៃប្រេងសាំងធម្មតាមកត្រឹមតម្លៃ ៥៤០០រៀលក្នុង ១លីត្រ ប៉ុន្តែប្រេងម៉ាស៊ូតត្រូវដំឡើង ១៥០រៀលបន្ថែមទៀតក្នុង ១លីត្រ គឺត្រូវកំណត់តម្លៃ ៦៧០០រៀល។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះថា យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥សេនដុល្លារក្នុង ១លីត្រ ក្នុងបំណងជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋ។ ប្រភពដដែល អះអាងថា រាជរដ្ឋាភិបាលក៏បានបញ្ចុះ ១សេនដុល្លារក្នុង ១លីត្របន្ថែមទៀតដែរ ដោយសារប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារក្នុង ១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារក្នុង ១បារ៉ែលដែរនោះ ខណៈពន្ធគយក៏ត្រូវបានទម្លាក់មកនៅត្រឹមសូន្យភាគរយផងដែរ។ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេចបញ្ចុះពន្ធអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកនៅត្រឹមសូន្យដុល្លារ និងបញ្ចុះអាករពិសេសពី ៤% មកនៅសូន្យភាគរយថែមទៀត។ លើសពីនេះ ក៏បានបញ្ចុះអាករលើតម្លៃបន្ថែមពី ១០% មកនៅត្រឹម ៤% ផងដែរ ព្រោះ […] The post ប្រេងសាំងនៅកម្ពុជាធ្លាក់ថ្លៃ ១០០រៀល ខណៈរដ្ឋទម្លាក់ពន្ធគយមកនៅត្រឹមសូន្យភាគរយ appeared first on The Cambodia Daily Khmer .