ជប៉ុនផ្ដល់ជំនួយប្រមាណ ១៧លានដុល្លារដល់ពលរដ្ឋកម្ពុជា ក្រោយផ្ទុះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់យ៉ាងហោចណាស់ប្រមាណ ១៧លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរភៀសសឹក ពីជម្លោះប្រដាប់អាវុធ និងជួយដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកមាតុភូមិកំណើតវិញ និងលើវិស័យនានាដូចជា វិធានការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម​ ចាប់តាំងពីប្រទេសកម្ពុជា និងប្រទេសថៃ បានផ្ទុះជម្លោះនៅពាក់កណ្ដាលឆ្នាំ២០២៥។  លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែង​បញ្ជាក់លម្អិតទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២៦នេះថា សម្រាប់ជំនួយទាក់ទងនឹងបញ្ហាព្រំដែន រដ្ឋាភិបាលជប៉ុនសហការជាមួយអង្គការ IOM និង UNICEF បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលស្មើនឹងទឹកប្រាក់ ១លាន ៨សែនដុល្លារអាម៉េរិក ដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែនកាលពីខែសីហាឆ្នាំមុន។ ឯកអគ្គរាជទូតជប៉ុន បានអះអាងថា ចាប់តាំងពីខែមករា ឆ្នាំ២០២៦ ជប៉ុន បាននិងកំពុងផ្តល់ការគាំទ្រដល់ពលករដែលត្រឡប់មកពីប្រទេសថៃ និងជនងាយរងគ្រោះនៅតាមតំបន់ព្រំដែនផងដែរ។ ជាងនេះទៅទៀតជប៉ុន ក៏បាននិងកំពុងបន្តផ្តល់ការគាំទ្រ ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិនានា លើវិស័យនានាដូចជា វិធានការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើមផងដែរ។ ទំហំទឹកប្រាក់សរុបនៃជំនួយទាំងនេះ គឺប្រមាណ ១៧លានដុល្លារអាមេរិក។ ជប៉ុន មានបំណងបន្តគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជំរុញការស្តារ និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជន នៅតាមតំបន់ព្រំដែននាពេលអនាគតផងដែរ។ ចំពោះបញ្ហាជម្លោះរវាងកម្ពុជា-ថៃនេះ, ...