ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ រដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍នេសាទ បានរៀបចំពិធីលែងប្រភេទត្រីកម្រ និងជិតផុតពូជចំនួន២ក្បាល ចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ ស្ថិតក្នុងស្រុកក្រគរ ។ បើយោងតាមផេក Wonders of the Mekong បានប្រកាសនាថ្ងៃទី២៣ ខែមីនានេះថា ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ ៖ កាលពីថ្ងៃអាទិត្យ ថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់ ដែលមាន លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងសហគមន៍នេសាទអន្លង់រាំង បានចូលរួមលែងប្រភេទត្រីកម្រ និងជិតផុតពូជ ចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ៈឮ ១. ត្រីរាជ៖ ទម្ងន់៤០ គីឡូក្រាម និងប្រវែង១៦៣ សង់ទីម៉ែត្រ (ប្រគល់ដោយប្រជានេសាទឈ្មោះ ហោ ហៀង) ...