លោក ញ៉ែម សំអឿន ÷ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហាមឃាត់ការ លេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង និងដុតផាវជាដើម ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រវរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

ខេត្តរតនគិរី : ការលើកឡើងរបស់ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី យ៉ាងដូច្នេះធ្វើឡើង ក្នុងក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាស្តី ពីការរៀបចំសង្ក្រាន្តឆ្នាំថ្មី ២០២៦ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត អគារ (A) ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ លោកបន្តថា កិច្ចប្រជុំនាពេលនេះគឺផ្ដោតសំខាន់លើការងារ ការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺ ការពារ២៤ ម៉ោងលើ២៤ម៉ោង ចុះរៀបចំធ្វើសណ្ដាប់ ធ្នាប់ ជាប្រចាំដើម្បីឱ្យមានរបៀបរៀបរយល្អប្រសើរ ពេលចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ហើយឆ្នាំនេះក៏ដូចឆ្នាំកន្លង មករដ្ឋបាលខេត្ត នឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ។ ដូច្នេះហើយសូមថ្នាក់ដឹនាំក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវត្រៀមរៀប ចំធ្វើរោងកញ្ចុះតាមអង្គភាពរបស់ខ្លួន ដើម្បីមកដាក់តាំងនៅមុខអង្គភាពរៀងៗខ្លួនចូលរួមអបអរសង្រ្កាន្តឆ្នាំថ្មី។ គ្រប់បណ្ដាអង្គភាពទាំងអស់ ចូលរួមសហការគ្នាជាមួយគណៈកម្មការរៀបចំពពិធីបុណ្រ ដើម្បីរួមចំណែករក្សា ការពារសន្តិសុខ សុវត្ថិភាព និង កែលម្អសោភ័ណភាពកន្លែងកម្សាន្តនានា និងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យផងដែរ ខណៈពេលមានការឡើងកំដៅខ្លាំង។ តាមរយ:កិច្ចប្រជុំនេះផងដែរ លោក ញ៉ែម ...