ខេត្តស្វាយរៀង៖ នគរបាលក្រុងបាវិតបង្ក្រាបករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ (កាន់ដាវសាំម៉ូរ៉ៃ) ឃាត់ខ្លួនជនសង្ស័យបាន៦នាក់។ នគរបាលក្រុងបាវិត បានអោយដឹងនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦នេះថាជនសង្ស័យមានឈ្មោះ១.រ៉ាន់ ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិត្រពាំងផ្លាំង ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង (ម្ចាស់ដាវ និងជាមុខសញ្ញាមានដីការចាប់ខ្លួន ) តេស្តសារធាតុញៀន វិជ្ជមាន (+) ។ ២.ឈ្មោះ គង់ រតនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិត្រពាំងចក ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។តេស្តសារធាតុញៀន វិជ្ជមាន (+) ។ ៣.ឈ្មោះ ខែម បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ នៅភូមិត្រពាំងចក ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។តេស្តសារធាតុញៀន វិជ្ជមាន (+) ។ ៤.ឈ្មោះ ខែម ម៉ារ៉ា ភេទប្រុស ...