ខេត្តកណ្ដាល៖ ដោយសារឥទ្ធិពលគ្រឿងញៀន យុវជន២នាក់បានទាស់ពាក្យសម្ដីគ្នារហូតឈានដល់វាយគ្នាធ្វើឲ្យយុវជនម្នាក់ច្របាច់កយុវជនម្នាក់ទៀតជាគូទំនាស់រហូតដាច់ខ្យល់ស្លាប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង២៣និង២០នាទីនៅ ចំណុចឃ្លាំងធ្វើក្ដារមឈូស ភូមិ ប្រាសាទ ឃុំឈ្វាំង ស្រុកពញាឮ ខេត្ត កណ្តាល។ មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៀង សុភ័ក្ក្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ប្រាសាទ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ សែម ចន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិប្រាសាទ ឃុំ ឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+) ។ វត្ថុតាងចាប់យក៖ គ្មាន។ ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យឈ្មោះ សែម ចន បានជិះម៉ូតូត្រឡប់មកពីធ្វើជាកម្មករធ្វើម៉ុងជាមួយឈ្មោះ ពុធ ភេទប្រុស។ ពេលមកដល់ផ្ទះរបស់ឈ្មោះ ពុធ បានមួយសន្ទុះ ...